ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
រឿងអាស្រូវរបស់លោក ខឹម ចិត្រា ទោះជាមិនសូវរំជើបរំជួលទៀតក៏ពិតមែន ប៉ុន្តែអំពើរពុករលួយនៅរក្សាដ៏ដែល
Sat,01 June 2019 (Time 01:25 PM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 650នាក់)


ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ក្រោយពីត្រូវត្មោងឯកឧត្តម គាត់ ចន្ថារិទ្ធ ប្រធានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្ដងរួចមក គេសង្កេតសកម្មភាពរបស់លោក ហាក់ស្ងប់ស្ងាត់ ប៉ុន្តែអំពើរពុករលួយនៅតែរក្សាដ៏ដែល ជាពិសេស
ការផ្ដល់លិខិតរដ្ឋបាលផ្សេងៗ ជូនប្រជាពលរដ្ឋ សម្រាប់ចេញចូល តាមច្រកទ្វារព្រំដែនមួយនេះ យកថ្លៃហួសប្រមាណ គឺអ្វីដែលពួកគាត់(ប្រជាពលរដ្ឋ)ថាជាអំពើពុករលួយ និងសុំឲ្យចាត់វិធានការបន្ទាន់ ឲ្យស្របតាមប្រសាសន៍ របស់សម្ដេចនាយករដ្ឋមន្ត្រី ស្របទៅតាមអភិក្រមទាំង5 ។
គួរំលឹកថាៈ កន្លងទៅ ពលរដ្ឋបានផ្ទុះការរិះគន់ តាមបណ្ដាញសង្គម នឹងប្រពន្ធ័ផ្សព្វផ្សាយក្នុងស្រុកជាច្រើន ធ្វើការចុះផ្សាយជាបន្តបន្ទាប់ ជុំវិញអំពើពុករលួយ របស់មន្ត្រីប៉ុស្តិ៍នគបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងការយកលុយច្រើនហួសប្រមាណ ដោយពលរដ្ឋ ក៏ដូចជាប្រពន្ធ័ផ្សព្វផ្សបាយ បង្ហោះសកម្មភាពទាំងនោះ តាមបណ្តាញសង្គម ដើម្បីស្វែងរកការអន្តរាគមន៍ ពីថ្នាក់ដឹកនាំ។
ការបង្ហោះខ្លឹមសារខុសគ្នា ប៉ុន្តែក្នុងន័យតែមួយ លើកឡើងករណី យកលុយច្រើនហួសហេតុ ក្នុងការបំពេញបែបបទ ចេញ-ចូលប្រទេស ការយកលុយច្រើនដល់ទៅ២០០ដល់៣០០បាត ដែលច្បាប់មិនបានកំណត់ឲ្យយក បែបនេះហើយ ទើបមន្ត្រីទាំងនោះ មានបានឆាប់រហ័ស ប្រើរថយន្តទំបើបៗ សុទ្ធតែ៥៧០។
ក្រៅពីពុករលួយតាមរយះ ការបំពេញបែបបទឯកសារផ្សេងៗ លោក ខឹម ចិត្រា នៅបានបើកដៃឲ្យមន្រ្តីក្រោមបង្គាប់ បង្កើតមុខរបរបន្ថែមមួយចំនួន ដូចបានរៀបរាប់ខាងក្រោម៖
១/បើកដៃឲ្យលោកអនុសេនីយ៍ឯក ម៉ៅ ម៉យ ផ្ដាច់មុខផ្ដាច់ ខាងជម្រិតយកលុយ ពីកម្មករអូសរទេះ ដឹកទំនិញចូលពីទឹកដីថៃ។
២/ផ្ដាច់មុខឲ្យលោកវរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្ត៍ យកលុយខែពីក្រុមម៉ូតូកង់៣ ក្នុងម្នាក់៦០០បាត នឹងក្នុងមួយថ្ងៃ២០បាតបន្ថែម នឹងយកលុយ ពីអ្នកលក់ទំនិញតាមរទេះរុញ ក្នុងមួយខែៗ ចាប់ពី១,៥០០បាត ២,០០០បាត រហូតដល់៦,០០០បាត ចំពោះអ្នកមិនបង់លុយ គឺដាច់ខាតដេញចេញមិនឲ្យចត។
៣/យកលុយពីក្រុមរត់ម៉ូតូឌុប ម្នាក់ចាប់ពី៣០០បាត ទៅ៨០០បាត ក្នុងមួយខែ នឹងតម្រូវឲ្យអ្នករត់ម៉ូតូឌុបទាំងនោះ ទិញអាវកាក់១ ក្នុងតម្លៃជាង១,០០០បាតទៀត ។ធ្វើបាបខ្មែរគ្នាឯងហើយ នៅមិនគ្រប់គ្រាន់ទៀត ថែមទាំងបបួល ប៉ូលិសអន្តោប្រវេសន៍ថៃ
មកគាបសង្កត់ យកលុយពីប្រជាពលរដ្ឋខ្មែរ ដោយមិនចាំមានឯកសារឆ្លងដែន ចូលប្រទេសថៃបាន តាមច្រកទ្វារអន្ថរជាតិប៉ោយប៉ែត ក្នុងម្នាក់ៗពី៨០០ទៅ៩០០បាត តាមរូបភាពប្រើប្រាស់ជនជាតិខ្មែរ ធ្វើជាមេខ្យល់នាំមនុស្សចូលទឹកដីថៃ នឹងចេញពីថៃមកខ្មែរ និយាយរួមចេញក៏ត្រូវ ចូលក៏ត្រូវ(ទ្រូប្រើស២)។
៤/ប៉ុស្ត៍នៅរង្វង់មូលមានច្រើនស្ថាបន័ សម្រាប់ទារលុយ ពីម្ចាស់ទំនិញគ្រប់ប្រភេទ ដែលដឹកចូលទៅលក់ នៅផ្សាររោងគ្លឿ ប្រទេសថៃ ។
សូមបញ្ជាក់ថា នូវរៀងរាល់ឆ្នាំ មិនថាបុណ្យចូលឆ្នាំខ្មែរ ឬក៏រដូវបុណ្យភ្ជំបិណ្ណ បងប្អូនពលករខ្មែរ ដែលធ្វើការងារនៅប្រទេសថៃ ពួកគាត់តែងតែបានច្បាប់ឈប់សម្រាក ដែលធ្វើដំណើរចូល តាមច្រកទ្វារអន្ថរជាតប៉ោយប៉ែត ត្រូវបានមន្រ្តីនគបាលច្រកខាងលើ ជម្រិតទារលុយថ្លៃសេវា បំពេញបែបបទចូលប្រទេស ក្នុងម្នាក់ៗចំនួន២០០បាត ឬអាចច្រើនជាងនេះ តើចូលឆ្នាំៗនេះ មន្រ្តីនគបាលច្រកទ្វារប៉ោយប៉ែត នៅបន្តយកលុយពីពលករខ្មែរ ក្នុងម្នាក់ៗ២០០បាតទៀតឬងត់? ខណះដែលរាជរដ្ឋាភិបាលថៃ គេអនុគ្រោះ មិនគិតថ្លៃ រក្សាសិទ្ធទិដ្ឋាការដល់ពលករខ្មែរ ក្នុងឪកាសចូលឆ្នាំថ្មីខាងមុខនេះ។
សូមបញ្ជាក់ថា៖ កាលពីថ្ងៃសុក្រសប្ដាហ៍មុន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រើប្រាស់អភិក្រមទាំង ៥ ចំណុច យ៉ាងម៉ឺងម៉ាត់សាជាថ្មី គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ចំពោះអាណត្តិនេះ គឺត្រូវតែមានការកែទម្រង់ ស៊ីជម្រៅបំផុត ដើម្បីបម្រើផលប្រយោជន៍ ដល់ម្ចាស់ឆ្នោតពិតប្រាកដ។
លោកបញ្ជាក់ថា៖ «ទោះជាមន្ត្រីមានឋានៈប៉ុនណា បើទោះបីជា ខ្លា ពស់ កណ្តុរ ឬ រុយក៏ដោយ ឲ្យតែបំពានប្រយោជន៍ប្រជាជន គឺសម្តេចត្រូវតែអនុវត្ត តាមអភិក្រមនេះ ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយសេចក្តីទុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់»។
ក្រោយការប្រកាសទាំងនេះ គេសង្កេតឃើញមានមន្ត្រី រដ្ឋាភិបាលជាច្រើនរូប ត្រូវបានដកតំណែង និងខ្លះទៀតកំពុងស្ថិតក្នុង ការស៊ើបអង្កេត៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2662 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
84850 នាក់
ខែនេះ :
393001 នាក់
3 ខែនេះ :
1093613 នាក់
សរុប :
4282832 នាក់