ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ថៃចាប់ពលករខ្មែរ៤នាក់ លួចចូលដោយខុសច្បាប់ ក្នុងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ!!!
Fri,18 December 2020 (Time 01:00 PM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 115នាក់)


สระแก้ว-77 ข้าวเด็ด-សមត្ថកិច្ចនគបាលស្រុកតាព្រះយ៉ា សហការជាមួយនគបាលការពារព្រំដែនលេខ១២ ចាប់ឃុំពលករខ្មែរចំនួន៤នាក់ ដែលលួចចូលតាមច្រករបៀងទឹកដីស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដោយខុសច្បាប់ ដើម្បីទៅធ្វើការសំណង់ នៅខេត្ត ឈុន បុរី។នៅថ្ងៃទី១៨ ខែធ្នូរ ឆ្នាំ២០២០ កម្លាំងការពារព្រំដែនខេត្តស្រះកែវ រឹតបន្តឹងការលួចចូលប្រទេសតាមច្រករបៀង ក្នុងអំឡុងស្ថានការណ៍រាត្បាតរបស់កូបិដ-១៩ ដោយកម្លាំងនគបាលស្រុកតាព្រះយ៉ា សហការជាមួយកងរយឈុតចំពោះកិច្ចលេខ១២៥ ចេញល្បាតដោយថ្មើជើងក្នុងទឹកដីទទួលខុសត្រូវតាមច្រករបៀង រហូតតាមបន្ទាត់ព្រំដែបថ្នល់ស្រីភិញ បរិវេណភូមិទព័សៀម-ទព័សៈយ៉ាម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ កាលពីយប់កន្លងមក ខណៈកំពង់ដើរល្បាតមកដល់មង្គោលគីឡូម៉ែត្តTA 585350-TA589371 ភូមិទព័សៈយ៉ាម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សមត្ថកិច្ចបានប្រទះឃើញក្រុមជនគួរឲ្យសង្ស័យចំនួន៤នាក់ ក្នុងនោះប្រុស១និងស្រី៣នាក់ ជនជាតិខ្មែរ ទើបឃុំខ្លួនយកមកសះរនាំបន្ថែម។សូមជំរាបថា ក្រោយពីធ្វើការសាកសួររបស់សមត្ថកិច្ច បានឲ្យដឹងថា ពលករខ្មែរទាំងអស់ រួមមានឈ្មោះ៖ ផាន់ បុណ្យ ប្រុស អាយុ៤៩ឆ្នាំ,ហ៊ា ប៉ត ស្រី អាយុ៣៨ឆ្នាំ,ហេត ហ៊ា ស្រី អាយុ៥០ឆ្នាំ និង ណាន អ៊ី ស្រី អាយុ៣៥ឆ្នាំ ដែកអ្នកទាំងអស់មកពីខេត្តសៀមរាប ប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន នៅបរិវេណ ភូមិទព័សៈយ៉ាម ឃុំតាព្រះយ៉ា ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ នៅត្រង់ចំណុចត្រួតពិនិត្យ26-27 ព្រមទាំងបាឡូដាក់សម្ភារៈក្នុងការធ្វើដំណើរ នៅពេលសមត្ថកិច្ចសុំត្រួតពិនិត្យមនុស្ស និងសុំមើលឯកសារធ្វើដំណើរ តែពួកគេទាំង៤នាក់មិនមានឯកសារ និងមិនមានមេខ្យល់នាំផ្លូវ ក្រោយពីសមត្ថកិច្ចឆែកប្រវត្ត និងធ្វើកំណត់ហេតុចាប់ឃុំខ្លួន ទើបអ្នកទាំង៤ទទួលសារភាពថា បានលួចចូលមកតាមច្រករបៀងមដើម្បីធ្វើដំណើរទៅធ្វើការសំណង់នៅខេត្តឈុន បុរី ។យ៉ាងណាក៏ដោយ សមត្ថកិច្ចបាននាំពលករខ្មែរទាំង៤នាក់ ទៅពិនិត្យកំដៅ និងនាំទៅធ្វើកំណត់ហេតុចាប់ឃុំខ្លួន និងនាំខ្លួនបញ្ជូនទៅឲ្យសមត្ថកិច្ចជំនាញដើម្បីចាត់ការតាមច្បាប់នៅថ្ងៃនេះ ដោយវោទពីបទ ជាបុគ្គលបរទេស លួចចូលមក និងស្នាក់នៅក្នុងរាជាណាចក្រថៃដោយមិនមានការអនុញ្ញាតិ ដើម្បីដំណើរការបណ្ដេញឲ្យចេញក្រៅប្រទេស តាមច្រកអូរបីជាន់ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជាបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3232 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
85420 នាក់
ខែនេះ :
393571 នាក់
3 ខែនេះ :
1094183 នាក់
សរុប :
4283402 នាក់