ក្រសួងប្រកាសថា! ក្រោយពីចាប់ឃាត់ជ្រូក៣0ក្បាលនៅខេត្តបន្ទាយមានជ័យកន្លងមកពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វជ្រូកមានផ្ទុកជម្ងឺប៉េស្តជ្រូកអាហ្វ្រិក
បន្ទាយមានជ័យ៖ នៅព្រឹក ថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ ២០២១កន្លងមក អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់ក្រុមការងារ សហការជាមួយអាជ្ញាធរ ចុះឃាត់រថយន្ត១គ្រឿងលួចដឹកជ្រូករស់២០ក្បាល និងគោយន្ត ១គ្រឿងលួចដឹកជ្រូករស់១០ក្បាលសរុប៣០ក្បាល តាមច្រករបៀងខ្មែរ- ថៃ ត្រង់ចំណុចតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង គោយន្ត១ គ្រឿងដឹកជ្រូករស់ចំនួន១០ក្បាល ចេញពីប្រទេសថៃតាមច្រកចំការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។
បន្ទាប់ពីឃាត់ជ្រូកទាំង៣០ក្បាលនេះហើយក្រុមការងារបាននាំវត្ថុតាងនិងបទល្មើសទាំងពីរករណី ខាងលើទៅរក្សារទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។
លោក ហ៊ុន សារ៉ាត់ ប្រធានក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាបន្ទាប់ពីយកសំណាកឈាមជ្រូកទៅពិនិត្យនៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម សត្វ លទ្ធផលបានបញ្ជាក់ឲ្យដឹងថាជ្រូកទាំង៣០ក្បាលនេះមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិកទាំងអស់។
ករណីនេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនដល់សាធារណជន ថា ប្រសិនបើសាធារណជនបានដឹង ឬបានឃើញជាក់ស្តែង នូវការនាំចូលសត្វខុសច្បាប់ សូមជូនដំណឹងមកក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបបទល្មើសចលនាសត្វឲ្យបានទាន់ពេលវេលា។
លោក ហ៊ុន សារ៉ាត់បានបញ្ជាក់ឲ្យដឹងបន្តទៀតថាក្រសួងប្រកាសថាក្រោយពីចាប់ឃាត់ជ្រូក៣០ក្បាលនៅខេត្តបន្ទាយមានជ័យកន្លងមកពិនិត្យទៅមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិកបានចេញសេក្តីប្រកាសព័ត៍មានជាបន្ទាន់មួយដល់សមត្ថកិច្ចជាប់ពាក់ព័ន្ធត្រូវចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសឈ្មួញណាដឹកសត្វជ្រូកខុសច្បាប់ឲ្យមានប្រសិទ្ធភាពខ្ពស់។
កសិករនិងពាណិជ្ជករជាអ្នកចិញ្ចឹមជ្រូកត្រូវមានវិធានការឲ្យបានម៉ុងម៉ាត់ចោសសំអាតកន្លែងចិញ្ចឹមសត្វជាប្រចាំដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនិងជំងឺផ្សេងៗទៀត។គ្រប់សត្តឃាតដ្ឋានទូទាំងខេត្តត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចពិនិត្យសុខភាពសត្វឲ្យបានជាប្រចាំក្រុមហ៊ុនទិញជ្រូករស់ស្របច្បាប់ដែលចេញដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបើកធ្វើសត្តឃាតសត្វត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំនិងវិធានការអនាម័យសត្វចំនួន ១២ចំណុច ។
សម្រាប់អ្នកនាំចូលសត្វជ្រូករស់និងនាំឆ្លងកាត់ពីប្រទេសជិតខាងដែលតម្រូវឲ្យមានទីតាំងចាក់ត្តាឡីស័កពិនិត្យឲ្យបានត្រឹមត្រួវមុននិងនាំចេញនាំចូលដើម្បីងាយស្រួលដល់មន្ត្រីបច្ចេកទេសពិនិត្យ ៕