ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
រាជរដ្ឋាភិបាល សម្រេចចេញវិធានការរឹតបន្ដឹងចំពោះបុគ្គល និងទីតាំងដែលមិនសហការពាក់ព័ន្ធករណីជំងឺកូវីដ-១៩, ជនបរទេសត្រូវបណ្តេញចេញពីប្រទេស និងទីតាំងត្រូវបិទចោលតែម្តង
Fri,26 February 2021 (Time 03:20 PM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 42នាក់)


ភ្នំពេញ៖ រាជរដ្ឋាភិបាល បន្ដចាត់វិធានការយ៉ាងតឹងរឹង ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាល ចំពោះការធ្វើចត្តាឡីស័ក, បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្ដល់ការសម្ភាសន៍ និងទីតាំងដែលមិនសហការផ្ដល់ព័ត៌មានការស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បន្ថែមពីលើអនុក្រឹត្យលេខ២៧ អនក្រ.បក។

នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងលិខិតនោះ បានកំណត់នូវចំណុច៣សំខាន់ៗ ដែលជាវិធានការរឹតបន្ដឹងបន្ថែមពីលើអ្វីដែលបានកំណត់ក្នុងច្បាប់រួមមាន៖

*ទី១៖ ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី
*ទី២៖ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់
*ទី៣៖ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កន្លងទៅថ្មីៗនេះ បានសម្រេចឲ្យបណ្តេញចេញពីកម្ពុជា និងលែងឲ្យត្រឡប់ចូលមកវិញ ចំពោះជនបរទេសទាំងឡាយណា ដែលគេចវេស និងមិនចូលរួមសហការក្នុងការធ្វើចត្តាឡីស័ក។ ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមសំណើរបស់លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនរគបាលជាតិ និងជាអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។

សំណើចាត់វិធានការតឹងរឹងលើជនបរទេសនេះ បានកើតមានចំពេលកម្ពុជាកំពុងផ្ទុះនូវការឆ្លងក្នុងសហគមន៍ធ្ងន់ធ្ងរ។ អ្នកដែលរកឃើញកើតមានជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ជាថ្មីនេះ ភាគច្រើនជាជនបរទេស។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៧៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកជំងឺចំនួន ២៦២នាក់កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ក្នុងនោះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកឃើញមានអ្នកឆ្លងរហូតដល់ ២៣៤នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2626 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
84814 នាក់
ខែនេះ :
392965 នាក់
3 ខែនេះ :
1093577 នាក់
សរុប :
4282796 នាក់