នាវាផ្ទុកយន្តហោះចិន ធ្វើសមយុទ្ធក្បែតៃវ៉ាន់
ចិនប្រកាសថា ចាប់ពីពេលនេះ ការធ្វើសមយុទ្ធនៅតំបន់ច្រកចង្អៀតតៃវ៉ាន់"ជារឿងធម្មតា"ក្រោយពីបញ្ជូនកងនាវាផ្ទុកយន្តហោះ ឆ្លងដែនទឹក្នុងបរិវេណខាងលើ កាលពីដើមសប្ដាហ៍នេះ។សារព័ត៍មានបរទេស រាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៦មេសា ថា កងទព័ប្រជាជនចិន(PLA)ចេញសេចក្ដីថ្លែងការណ៍ថា នាវាផ្ទុកយន្តហោះ"លៀវនីង"ព្រមទាំងកងនាវានឹងហ្វូងយន្តហោះតាមការពារ ធ្វើការហ្វឹកហាត់សមយុទ្ធ"តាមធម្មតា"ក្បែច្រកចង្អៀតតៃវ៉ាន់ កាលពីថ្ងៃចន្ទ័កន្លងមក ដោយមានគោលបំណង ដើម្បីបង្កើនសមត្ថភាពឲ្យដល់PLA ក្នុងការការពារអធិបតេយ្យរបស់ជាតិ នឹងការរក្សាផលប្រយោជន៍របស់ផែនដីធំ ព្រមទាំងបោះពាក្យចុងក្រោយថា ហ្នឹងមានការហ្វឹកហាត់លក្ខណៈនេះទៀតនាអនាគត តែនៅមិនទាន់មានការបញ្ជាក់ការកំណត់ច្បាស់លាស់។ថ្លែងការណ៍ខាងលើរបស់PLA ជាការឆ្លើយតបថ្លែងការណ៍ ដោយក្រសួងការពារជាតិតៃវ៉ាន់ ដែលបញ្ជាក់ថា យន្តហោះប្រដេញJ-16ចំនួន៤គ្រឿង នឹងយន្តហោះប្រដេញ J-10ចំនួន៤គ្រឿងទៀត ល្មើសព្រំប្រទល់ឆ្លុះបញ្ចាំងភាគីការពារគ្រោះខាងអាកាស(ADIZ)បរិវេណច្រកចង្អៀតបា ស៊ី ដែលនៅខាងត្បូងបំផុតរបស់កោះតៃវ៉ាន់ នឹងជាផ្លូវចូលទៅសមុទ្រចិនខាងត្បូង ខណៈដែលកងទព័តៃវ៉ាន់គ្រប់គ្រងស្ថានការណ៍ ដោយការបញ្ជូនយន្តហោះឡើងប្រម៉ាញ់ នឹងប្រកាសព្រមានតាមសញ្ញាវិទ្យុ រហូតដល់ទាំងអាកាសយាន្តរបស់ចិន ហោះចេញទៅខ្លួនឯង។ខណៈដែលនាវាផ្ទុកយន្តហោះ លៀវ នីង ប្រតិបត្តិការភារកិច្ចហ្វឹកហាត់ក្នុងដែនទឹកសកល របស់សមុទ្រចិនខាងត្បូង នឹងមហាសមុទ្រប៉ាស៊ីហ្វិក ក្បែជាមួយដែនទឹករបស់តៃវ៉ាន់ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៦ ដោយPLA អះអាងថា ជាភារកិច្ចដែលនៅក្រោមច្បាប់ផ្នែកសន្តិសុខអន្តរជាតិ៕