ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
កងពលតូច​ថ្មើរ​រ​ជើង​លេខ​៥១ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បន្ត​ចុះ​ជួសជុលផ្ទះ​ជូន​ពលរដ្ឋ​ ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​
Tue,06 April 2021 (Time 03:58 PM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 14នាក់)


បន្ទាយមានជ័យ​៖សេចក្ដីរាយការណ៍បានឲ្យដឹងថា កងពលតូច​ថ្មើរ​រ​ជើង​លេខ​៥១ និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១ មកទល់​ថ្ងៃទី​៦ ខែមេសា នេះ បាន​បន្ត​ចុះ​ជួសជុលផ្ទះ ជូន​ពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់​កន្ត្រាក់​នៅ​ភូមិ​ក្បាលស្ពាន​១ និង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាល​ពី​ល្ងាច​ថ្ងៃទី​៤ ខែមេសា​កន្លងមក ។​

​ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ ក៏ដូចជា​មាន​បញ្ជា​ផ្ទាល់​របស់លោក​វរសេនីយ៍​ឯក​សូ ចាន់ណា​រី មេបញ្ជាការ​វរៈ កម្លាំង​ប៉ុស្ដិ៍​ការពារ​ព្រំដែន​បឹង​សាគូ​នៃ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយប៉ុស្ដិ៍​សហការ​ជាមួយ​ក​ម្លំ​ង​យោធា​កងពល​លេខ​៥១ ចុះជួយ​រុះរើ និង​សាង​សង់ផ្ទះ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់ កើតហេតុ​កាលពី​ល្ង​ច​ថ្ងៃទី​០៤​ខែមេសា​ឆ្នាំ​២០២១ នៅ​ម្តុំ​មាត់​អូរ​ព្រំដែន​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ បាន​ចាត់តាំង​កម្លាំង​អន្តរា​គមន៍​ដឹកនាំ ដោយ​លោក​វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ តាំងពី​យប់​ថ្ងៃទី​៤ ខែមេសា រហូតដល់​ថ្ង​ឌិ​៦​ខែមេសា​នេះ បាន​បន្ត​ចុះជួយ​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ។​

​ចំណែក​ម្ចាស់ផ្ទះ​រងរបួស​ស្រាល​ចំនួន​៥​នាក់ ត្រូវ ក្រុមគ្រូពេទ្យ​កងពល​បាន​ជួយ​ព្យាបាល និង​បានធ្វើ​រោង​ស្នាក់​​នៅ​បណ្ដោះអាសន្ន​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​សាមគ្គី​មានជ័យ​នោះដែរ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2529 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
84717 នាក់
ខែនេះ :
392868 នាក់
3 ខែនេះ :
1093480 នាក់
សរុប :
4282699 នាក់