ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ទាហានមីយ៉ាន់ម៉ា សាហាវព្រៃផ្សៃ បាញ់១គ្រាប់ទម្លុះពោះបុរសកំពងុបើកម៉ូតូ រួចធ្លាយទៅត្រូវប្រពន្ធអង្គុយពីក្រោសស្លាប់ភ្លាមៗ
Tue,06 April 2021 (Time 04:48 PM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 22នាក់)


យ៉ាងគុង៖ទាហានមីយ៉ាន់ម៉ា សែនសាហាវឃោឃៅ បើកឆាកបាញ់ទៅលើបុរស-ស្រ្តីជិះម៉ូតូ ក្រោយចេញពីធ្វើការត្រឡប់ទៅផ្ទះ ហួសពេលបំរាមគោចរណ៍ គ្រាប់កាំភ្លើងតែ១គ្រាប់ចោះចូលក្នុងពោះបុរស ហើយធ្លាយទៅត្រូវប្រពន្ធដែលជិះពីក្រោយ ស្លាប់គួរឲ្យរន្ធត់នៅកណ្ដាលថ្នល់។
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ វេបសាយ អ៊ិរ៉ាវឌី នឹងMyanmar-now រាយការស្ថានការណ៍ហឹង្សានៅមីយ៉ាន់ម៉ា គូរស្វាម៉ីភរិយាគ្រោះអាក្រក់ នៅខេត្តម៉ាន់ ថះលេ ត្រូវសមត្ថកិច្ចសន្តិសុខរបស់មីយ៉ាន់ម៉ា បើកឆាកបាញ់តែមួយគ្រាប់ ខណៈកំពង់បើកម៉ូតូ កាលពីយប់ថ្ងៃអាទិត្យកន្លងមក ដោយគ្រាប់កាំភ្លើងចូលទៅទម្លុះពោះរបស់បុរសជាស្វាម៉ី ធ្លាយទៅត្រូវភរិយា ដែលជិះពីក្រោយ ជាហេតុធ្វើឲ្យនាងស្លាប់គួរឲ្យរន្ធត់ចិត្តកណ្ដាលថ្នល់។តាមការឲ្យដឹងពីក្រុមសង្រ្គោះ នឹងប្រជាជនដែលឃើញហេតុការណ៍ និយាយដោយភាពចុកចាប់ថា គូរស្វាម៉ីភរិយាដែលជួបអំពើហឹង្សាលើកនេះ បុរសមានឈ្មោះ បូ បូ អាយុ២៤ឆ្នាំ នឹងភរិយាឈ្មោះ ហតេត វីន អាយុ១៩ឆ្នាំ អ្នកទាំង២ត្រូវសមត្ថកិច្ចសន្តិសុខ បាញ់លើយ៉ាងសាហាវព្រៃផ្សៃ ខណៈកំពង់បើកម៉ូតូសំដៅទៅផ្ទះ ក្រោយចេញពីធ្វើការ ដែលភាគីខាងប្រុសមិនព្រមចតម៉ូតូ តាមបញ្ជាររបស់សមត្ថកិច្ចសន្តិសុខ ដោយសារពេលនោះ ម៉ោងប្រមាណ២០.៣០-២១.០០នាទី ដែលជាអំឡុងពេលដែលរដ្ឋាភិបាលយោធា ប្រកាសបំរាមគោចរណ៍ ហាមប្រជាជនចេញក្រៅផ្ទះ ចាប់តាំងពីម៉ោង២០.០០នាទីទៅ។ដោយហេតុថា បូបូ មិនព្រមចតម៉ូតូតាមបញ្ជារ ទើបសមត្ថកិច្ចសន្តិសុខមីយ៉ាន់ម៉ា បាញ់ដាក់ភ្លាម ដោយគ្រាប់កាំភ្លើងបានទម្លុះពោះ នឹងធ្លាយទៅត្រូវភរិយាដែលអង្គុយពីក្រោយ ជាហេតុធ្វើឲ្យស្លាប់ ដែលជំហ៊ានដំបូង នៅមិនអាន់ដឹងពីមូលហេតុច្បាស់លាស់ថា គ្រាប់កាំភ្លើងត្រូវអាវៈយវះផ្នែកណា រហូតបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលមានក្រុមសង្រ្គោះរបស់ខេត្តម៉ាន់ ថះលេ ត្រូវរង់ចាំយូរជិតមួយម៉ោង ទើបអាចចូលទៅជួយយកហតេត វីន ចេញមកពីកណ្ដាលថ្នល់បាន "វាស្មើហ្នឹងនៅជាមួយធុងសម្លាប់ ពួកយើងមិនអាចជួយនាងបាន សូម្បីតែចូលយកសាកសពចេញពីកណ្ដាលថ្នល់ ពួកទាហានខ្វល់ឡើយ ក្នុងការជួយជីវិតស្រ្តីគ្រោះអាក្រក់ម្នាក់នេះ ថែមទាំងចង់បាញ់គ្រប់គ្នាទៀតផង"មន្រ្តីសង្រ្គោះថ្លែងដោយផាពខឹងសម្បា ព្រមទាំងបង្ហាញថា បូបូ បានទទួលការវះកាត់ជួយជីវិតបានហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2493 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
84681 នាក់
ខែនេះ :
392832 នាក់
3 ខែនេះ :
1093444 នាក់
សរុប :
4282663 នាក់