ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
អ៊ីរ៉ង់ចាប់ឃុំខ្លួន ក្រុមគិញសម្ងាត់ធ្វើការឲ្យអ៊ិស្រាអែល
Tue,06 April 2021 (Time 08:05 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 8នាក់)


សមត្ថកិច្ចអ៊ីរ៉ង់ចាប់ឃុំខ្លួនប្រជាជនប៉ុន្មាននាក់ ពីបទជាគិញសម្ងាត់ឲ្យអ៊ស្រាអែល ប្រទេសសត្រូវទីមួយ នឹងប្រទេសមួយចំនួនទៀត ពីការប្រកាសតាមស្ថានីយ៍ទូរទស្សន៍ជាតិ កាលពីថ្ងៃចន្ទ័ ។សារព័ត៍មានAP រាយការណ៍ពីទីក្រុងតេហះរ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី៥មេសា ថា សមត្ថកិច្ចក្រសួងស៊ើបការសម្ងាត់អ៊ីរ៉ង់ ក្នុងខេត្តអាសេ បៃចាន ខាងកើត បានឲ្យដឹងថា សមត្ថកិច្ចសន្តិសុខអ៊ីរ៉ង់ ចាប់ឃុំប្រជាជនប៉ុន្មាននាក់ ដែលត្រូវសង្ស័យជាចារកម្មឲ្យអ៊ិស្រាអែល នឹងប្រទេសមួយចំនួនទៀត មិនបញ្ជាក់ឈ្មោះ។យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបង្ហើបលម្អិតពីសញ្ជាតិរបស់ក្រុមជនសង្ស័យ រួមទាំងភស្តុតាងគាំទ្របទចោទប្រកាន់ជាគិញសម្ងាត់។អ៊ីរ៉ង់មិនឲ្យការទទួលស្គាល់រដ្ឋអ៊ិស្រាអែល នឹងនៅបានគាំទ្រក្រុមប្រដាប់អាវុធប្រឆាំងអ៊ិស្រាអែលប៉ុន្មានក្រុម ទូទាំងតំបន់មជ្ឈឹមបូព៌ា ជាអាថ៖ក្រុមហ៊ិសបលឡោះ របស់ជនជាតិនិកាយឈីអះ នឹងក្រុមហាម៉ាស់របស់ជនជាតិប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ឈ្នួនកាហ្សា។រដ្ឋាភិនាលអ៊ីរ៉ង់ ប្រកាសចាប់ឃុំជាដំណាក់កាល ក្រុមជនត្រូវសង្ស័យជាគិញសម្ងាត់បរទេស រួមទៅដល់អ៊ិស្រាអែល នឹងសហរដ្ឋ តែស្ទើតែមិនមានការរាយការណ៍បន្ថែម ទាក់ទងជោគវាសនារបស់អ្នកត្រូវចាប់ឃុំក្រោយពីនោះ។កាលពីឆ្នាំកន្លងទៅ អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ដែលត្រូវតុលាការអ៊ីរ៉ង់សម្រេចថា មានកំហុសពីបទធ្វើឲ្យបែកធ្លាយទិន្ន័យឲ្យសហរដ្ឋ នឹងអ៊ីស្រាអែល ទាក់ទងឧត្តមសេនីយ៍ទោមកាសសេម សូឡៃម៉ានី មេបញ្ជារការអង្គភាពពិសេស ចំណុះឲ្យកងកម្លាំងបដិវត្តន៍ឥស្លាម ដែលតមក ឧត្តមសេនីយ៍ទោ សូឡៃ ម៉ានី ត្រូវCIAសហរដ្ឋ ប្រើដ្រ្តូនបំពាក់កាំជ្រួចបាញ់ក្បួនរថយន្តស្លាប់ ខណៈចេញពីអាកាសយានដ្ឋានក្រុងបាដាត រដ្ឋធានីអ៊ីរ៉ាក់ ដើម្បីធ្វើដំណើរចូលខេត្ត កាលពីព្រឹកព្រលឹមវេលាម៉ោងប្រមាណ០១.០០នាទី ថ្ងៃទី៣មករា ឆ្នាំកន្លងទៅ។ឆ្នាំ២០១៩អ៊ីរ៉ង់ចាប់ឃុំជនជាតិអ៊ីរ៉ង់១៧នាក់ តាមបទចោទចារកម្ម បញ្ជូនទិន្ន័យរោងចក្រនុយគ្លេអ៊ែរ នឹងទីតាំងខាងយោធារបស់ប្រទេសឲ្យCIAសហរដ្ឋ នឹងមានសេចក្ដីរាយការណ៍នូវវេលាតមកថា ជនជាប់ចោទមួយចំនួនត្រូវតុលាការសម្រេចកាត់ទោសប្រហារជីវិត៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3146 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
85334 នាក់
ខែនេះ :
393485 នាក់
3 ខែនេះ :
1094097 នាក់
សរុប :
4283316 នាក់