វៀតណាម បាននាយករដ្ឋមន្រ្តីថ្មី ក្រោយសមាជជាតិជ្រើសលោក"ហ្វាម មីនជិញ"ទទួលតំណែង
ហាណូយ៖កាលពីថ្ងៃទី៥មេសា វេបសាយព័ត៍មានVIETNAM NEWS រាយការណ៍ថា សមាជថ្នាក់ជាតិបានអនុមត្តភ្លូកទឹកភ្លូកដី ៩៦.២% ទទួលយកលោក ហ្វាម មីនជិញ ជានាយករដ្ឋមន្រ្តីថ្មី ជំនួសលោក វៀន ស៊ុនហ៊្វុក វ័យ៦៦ឆ្នាំ ដែលត្រូវជ្រើសតាំងឲ្យទទួលតំណែងជាប្រធានាធិបតី ក្នុងការអនុមត្តដែលកើតឡើងក្នុងថ្ងៃតែមួយ។លោកហ្វាម មីនជិញ វ័យ៦២ឆ្នាំ អតីតប្រធានគណៈកម្មការកណ្ដាលបក្សគុម្មុយនិស្ត៍ ធ្លាប់ទទួលតំណែងរដ្ឋលេខាធិការក្រសួងសន្តិសុខសាធារណៈ ដែលបំពេញតួរនាទីត្រួតពិនិត្យ នឹងឈ្លបយកការណ៍បណ្ដាសកម្មជនខាងនយោបាយ ដែលមានទស្សនៈផ្ទុយពីរដ្ឋាភិបាល ដោយលោកបានទទួលតំណែងជានាយករដ្ឋមន្រ្តីដំបូងរបស់វៀតណាម ដែលមិនបានឡើងមកពីការបន្តបើកផ្លូវ អោយទទួលតំណែងឧបនាយករដ្ឋមន្រ្តីពីមុនមក។ដោយសមាជិកក្នុងអង្គសមាជថ្នាក់ជាតិ៥០០រូប ដែលបានអនុមត្តជ្រើស ក្នុងអំឡុងកិច្ចប្រជុំកាលពីខែមករាកន្លងមក។សូមជំរាបថា វៀតណាមកំពង់បានទទួលការឃ្លាំមើល ក្នុងឋានៈប្រទេសដែលមានការអភិវឌ្ឍន៍សេដ្ឋកិច្ចបានជាបន្តបន្ទាប់ ក្រោមការរាត្បាតរបស់កូវិដ-១៩ តែសេដ្ឋកិច្ចវៀតណាមនៅតែពង្រីកខ្លួនដល់៧% ក្នុងអំឡុងឆ្នាំកន្លងមក៕