អតីតប្តីបើក(PassZPP)ដេញបុក នឹងចាក់សម្លាប់ប្រពន្ធ នៅមុខផ្សារលើធំថ្មី ដូចរឿងហុងកុ
សៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថា សមត្ថកិច្ចបានអះអាងថា ស្ត្រីម្នាក់ដែលត្រូវជាអតីតប្តី បានលែងលះគ្នាជាង១ឆ្នាំហើយ ទំនងនៅនឹកឃើញសាច់សខ្ចី ភ្លើងប្រចណ្ឌ ក្រឡេកឃើញប្រពន្ធ នៅកន្លែងលក់ផ្លែឈើរបស់ប្អូនថ្លៃ មុខផ្សារលើធំថ្មី បើក(PassAPP)ដេញបុកចាក់សម្លាប់ប្រពន្ធ ពេញបរិវេណផ្សារលើធំថ្មី ដូចរឿងហុងកុង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី០៦ខែមេសាឆ្នាំ២០២១ ស្ថិតនៅមុខកន្លែងលក់ផ្លែឈើ ផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
បើតាមសាក្សី នៅកន្លែងកើតហេតុបានប្រាប់អ្នកសារព័ត៌មានថា មុនកើតហេតុ ពួកគាត់ឃើញបុរសម្នាក់បានអង្គុយ ក្នុង(PassAPP) ដែលចតនៅមុខកន្លែងលក់ផ្លែឈើ ផ្សារលើធំថ្មី ខណៈពេលនោះឃើញមានស្ត្រីម្នាក់និងក្មេងស្រីម្នាក់ ជិះម៉ូតូ មកកន្លែងលក់ផ្លែឈើ មួយសន្ទុះស្រាប់ឃើញបុរសអ្នកបើក(PassAPP) ដែលចតនៅមុខកន្លែងលក់ផ្លែឈើនោះ បើកចេញមកសំដៅស្ត្រីនោះ ដេញបុកពេញផ្សារលើធំថ្មី បណ្តាលឱ្យ(PassAPP)ក្រឡាប់ រួចទាញកាំបិតចិតបន្លែ ចាក់មកលើស្ត្រីនោះចំនួន២ កាំបិត ត្រូវត្រង់ ករ មួយកាំបិត និង ចាក់បុកចំពោះ ខាងក្រោមដោះ ផ្នែកខាងស្តាំ បណ្តាឱ្យរបួសធ្ងន់ ត្រូវបានប្អូនស្រី ដឹកតាមម៉ូតូទាំងឈាមហូរដូចទឹក យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មន្ត្រីនគរបាលបានប្រាប់ថា ជនបង្កក្រោយធ្វើសកម្មភាពរួចបានទុក(PassAPP) ពាក់ស្លាកលេខសៀមរាប ១.AF.៨៨០៣ នៅកន្លែងកើតហេតុ រួចយកម៉ូតូរបស់ប្រជាការពារភូមិ ជិះចេញទៅបាត់ ដោយបានយកទៅទុកនៅផ្ទះរបស់ខ្លួនក្នុងភូមិខា្នរ សង្កាត់ជ្រាវ ហើយយករថយន្ត ឡុច ស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខសៀមរាប ២.C៧១៧៣ ចេញទៅបាត់ដោយសុវត្ថិភាព។
សមត្ថកិច្ចបានបញ្ជាក់ថា ជនបង្កឈ្មោះ តាំង លាប ភេទប្រុសអាយុ៣៧ឆ្នាំមានស្រុកកំណើតនៅខេត្តកំពង់ចាម។បច្ចុប្បន្នរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ចំណែកស្ត្រី ជនរងគ្រោះ មានឈ្មោះ លាន ប៊ុន ណាត អាយុ៣៥ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានកូនចំនួន២នាក់(ស្រីម្នាក់និងប្រុសម្នាក់ រីឯកូនទាំង២នាក់រស់នៅជាស្ត្រីរងគ្រោះ ដែលបានលែងលះគ្នាជាង១ឆ្នាំមកហើយ។
ជុំវិញហេតុការណ៍នេះសមត្ថកិច្ចបានអះអាងបន្ថែមថាកំពុងតែសហការគ្នា ស្វែងរកតាមចាប់ខ្លួនយកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕