ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
កាន់តែក្ដៅហើយ៖សហរដ្ឋ បញ្ជូននាវាផ្ទុកយន្តហោះមកសមុទ្រចិនខាងត្បូង ខណៈចិនធ្វើសមយុទ្ធគំរាមតៃវ៉ាន់
Wed,07 April 2021 (Time 07:45 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 16នាក់)


កាលពីថ្ងៃទី៦ មេសា ២០២១ កងទព័ជើងទឹកសហរដ្ឋ ចេញសេចក្ដីថ្លែងការណ៍ កងនាវាទី៧របស់សហរដ្ឋ បញ្ជូនកងនាវាផ្ទុកយន្តហោះ ធីអូត រ៉ូសវេល ត្រឡប់មកឯសមុទ្រចិនខាងត្បូងម្ដងទៀត ដើម្បីប្រតិបត្តិភារកិច្ចតាមធម្មតា ដែលនេះលើកទី២របស់ឆ្នាំ២០២១ ដែលកងនាវាទី៧របស់សហរដ្ឋ បានបញ្ជូនកងនាវា Theodore Roosevelt Carrier Strike Group មកឯសមុទ្រចិនខាងត្បូង ស្ថិតក្នុងស្ថានការណ៍ក្ដៅគគុករវាងចិនជាមួយប្រទេសមួយចំនួននៅអាស៊ី ពិសេសតៃវ៉ាន់"ជារឿងល្អណាស់ ដែលបានត្រឡប់ទៅឯសមុទ្រចិនខាងត្បូងម្ដងទៀត ដើម្បីបង្កើតការជឿទុកចិត្តឲ្យដល់ប្រទេសសម្ពន្ធ័មិត្ត នឹងចំណែករបស់សហរដ្ឋ ថា ពួកយើងនៅតែមានសេរីភាពក្នុងការធ្វើនាវាចរណ៍ខាងសមុទ្រក្នុងតំបន់នេះ "ឧត្តមនាវីត្រី ដាក់ឡាស វេរិសស៊ីម៉ូ មេបញ្ជារការកងនាវា"Carrier
Sirike Group 9"ថ្លែង ព្រមទាំងបញ្ជាក់ថា ភារកិច្ចរបស់ការបញ្ជូនកងនាវា Theodore Roosevelt Cartier Strike Group"មកឯសមុទ្រចិនខាងត្បូងម្ដងទៀត ថែមទាំងជាការបង្ហាញឲ្យឃើញដល់ប្រតិបត្តិការភារកិច្ច ដោយការគោរពច្បាប់ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសហរដ្ឋកំពង់ប្រតិបត្តិរួមៀមួយមិត្តរបស់យើង ពីកូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី ឥណ្ឌា និងម៉ាឡេស៊ី។សូមជំរាបថា ការដែលកងនាវាទី៧របស់សហរដ្ឋ បញ្ជូនកងនាវាផ្ទុកយន្តហោះ Theidore Roosevelt Carrier Strike Group មកឯសមុទ្រចិនខាងត្បូងលើកទី២នេះ កើតឡើងខណៈកងទព័ជើងទឹកចិន បានបញ្ជូនកងនាវាផ្ទុកយន្តហោះ លៀវ នីង ទៅធ្វើសមយុទ្ធក្បែកោះតៃវ៉ាន់ រហូតធ្វើឲ្យស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ត្រឡប់មកតឹងតែងក្ដៅគគុកម្ដងទៀត ដោយសារចិននៅតែប្រកាសថា តៃវ៉ាន់គឺជាដែនដីមួយផ្នែករបស់ចិន៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2638 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
84826 នាក់
ខែនេះ :
392977 នាក់
3 ខែនេះ :
1093589 នាក់
សរុប :
4282808 នាក់