ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ប្រមុខរាជរដ្ឋាភិបាល៖មន្រ្តីដែលគេចវេសពីការចាក់វ៉ាក់សាំងអាចនិងគេចក្រសួងជារៀងរហូត
Wed,07 April 2021 (Time 07:58 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 11នាក់)


ភ្នំពេញ៖សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅយប់ថ្ងសទី ៦​ ខែមេសានេះបានចេញសារអំពាវនាវ និង ធ្វើការបញ្ជាក់យ៉ាងច្បាស់ទៅកាន់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងអស់ថាអ្នកដែលមានចេតនាគេចវេះ មិនព្រមទទួលការចាក់វ៉ាក់សាំងគឺជាអ្នកដែលងាយអាចបាត់បង់ការងារធ្វើ។ដោយសម្តេចអំពាវនាវឲ្យអ្នកទាំងនោះត្រូវស្វះស្វែងរកចាក់វ៉ាក់សាំងឲ្យបានដែលពេលនេះយុទ្ធ នាការចាក់វ៉ាក់សាំងកំពុងប្រព្រឹត្តទៅមិនទាន់ហួសពេលទេ ដើម្បីការពារជីវិតរបស់ខ្លួននិងការពារការងាររបស់ខ្លួនផងដែរ ។

នៅក្នុងសារជាសម្លេងប្រមាណជាង៣០ នាទីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា៖ការចាក់វ៉ាក់សាំងបាននឹងកំពុងធ្វើទៅលើកងកម្លាំងប្រដាប់អាវុធនឹងធ្វើទៅលើ មន្ត្រីរាជការស៊ីវិល នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសកងយុទ្ធពលខេមរភូមិនត្រូវបានដឹកនាំនិងបញ្ជាផ្ទាល់ដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ជាលទ្ធផលមក ដល់ពេលនេះកងទ័ពចាក់បានស្ទើរតែ ១០០% ទៅហើយដែលបានចាក់វ៉ាក់សាំងនៅដូសទីមួយ ហើយប្រមាណចា៧០ ទៅ ៨០ ភាគរយបានទទួលដូសទី២។កម្លាំងនគរ បាលរបស់យើងមួយចំនួនក៏ត្រូវបានចាក់ដោយកងទ័ព និងមួយចំនួនទៀតត្រូវបានចាក់ដោយពេទ្យស៊ីវិល ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖កន្លងហើយថ្មីៗនេះដំណើរការចាក់វ៉ាក់សាំងត្រូវចាក់មន្រ្តីរាជការនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្រោមជាតិ ដំណើការចាក់វ៉ាក់សាំង នេះបានលេចឡើងមន្រ្តី២ប្រទេសប្រភេទទីមួយគឺអ្នកចង់បានចាក់វ៉ាក់សាំងយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន ដោយមានកង្វល់ខ្លាចអត់វ៉ាក់សាំងចាក់នេះគឺជាការលើក ទឹកចិត្តមួយ ។ ក៏ប៉ុន្តែក៏មានលេចឡើងនូវប្រភេទមន្ត្រីទី២ គឺមន្ត្រីគេចវេសពីការចាក់វ៉ាក់សាំងតែម្ដង ។

សម្តេចតេជោ ហ៊ុន សែន បានធ្វើការបញ្ជាក់ថា៖« ខ្ញុំសូមបញ្ជាក់ជូនថាពិតមែនតែវ៉ាក់សាំងចាក់លើគោលការណ៍ស្ម័គ្រចិត្ត ក៏ប៉ុន្តែនៅពេលខាងមុខច្បាស់ណាស់ថាវ៉ាក់សាំង នឹងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ចតែម្ដង ។ ជាពិសេសជំហានដំបូងនេះគឺនៅក្នុងកងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការស៊ីវិលរបស់យើងទាំងអស់ខ្ញុំសូមជម្រាបជូន ខ្ញុំមិន ចង់ឱ្យដល់ដំណាក់កាលដែលមានការលំបាកហើយទើបស្រោចស្រង់នោះទេ។ខ្ញុំសុំបញ្ជាក់ជូនទៅមន្ត្រីរាជការដែលមិនចង់ចាក់បាក់សាំងឲ្យបានជ្រាបថានៅពេលដែលគ្រប់ ស្ថាប័នចាក់វ៉ាក់សាំងចាប់ពី ៧០ ភាគរយឡើងលើ, មន្ត្រីដែលមិនបានចាក់វ៉ាក់សាំងប្រហែលជាមិនអាចចូលធ្វើការបានទេសុំដេកផ្ទះចោះ ហើយប្រសិនជាថ្នាក់ត្រូវចូលប្រជុំ ក៏មិនចាំបាច់ឲ្យប្រធានស្ថាប័នអញ្ជើញគាត់ចូលរួមប្រជុំដែរ ទុកឲ្យគាត់នៅដេកផ្ទះទៅ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯងនិងចូលរួមការពារប្រយុទ្ធនឹងកូវីដ ១៩ ធ្វើមិនបានផងតើបន្តចាំបាច់ធ្វើជាទាហាន ធ្វើប៉ូលីស ឬក៏មន្ត្រីរាជការធ្វើអ្វីតទៅទៀត ។ គ្មានការចាំបាច់ទេខ្ញុំសុំបញ្ជាក់ជូនដើម្បីកុំឲ្យហួសពេលពីព្រោះវ៉ាក់សាំងមិន មែនជាទំនិញរើសតាមផ្សារ តាមឱសថស្ថានបាននោះទេ ខុសគ្នាពីថ្នាំពេទ្យនានា ដែលមានលក់នៅតាមឱសថស្ថាន ។ ឥឡូវនេះរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ចាក់ ឲ្យមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ទាន់មានវ៉ាក់សាំងចាក់អញ្ជើញមកចាក់ ហើយប្រសិនបើពុំមកចាក់ដោយការស្ម័គ្រចិត្តទេ អ្នកមិនមានឱកាស លោក លោកស្រី ឬឯកឧត្តម លោកជំទាវ គ្មានឱកាសបានចូលរួមប្រជុំហើយក៏គ្មានឱកាសចូលទៅក្នុងក្រសួងទៀតដែរ ព្រោះអ្នកនៅក្នុងក្រសួងគេខ្លាចឆ្លងកូវីត១៩ ពីឯកឧត្តម លោកជំទាវ អស់លោកលោកស្រីអ្នកនាងកញ្ញាដែលជាមន្ត្រីមិនបានចាក់វ៉ាក់សាំង» ។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានដាក់បទបញ្ជាឲ្យរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នទាំងអស់ គ្រប់គ្រងពិនិត្យមើលចលនានៃមន្ត្រីក្រោមឱវាទរបស់ខ្លួន,កងទ័ពក៏ ដូចគ្នា​,អាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេសអភិបាលខេត្ត អភិបាលស្រុក ត្រូវត្រួតពិនិត្យមើលមន្ត្រីក្រោមឱវាទតើមន្ត្រីណាខ្លះបានចាក់ មន្ត្រីណាខ្លះមិនបានចាក់វ៉ាក់សាំង ដើម្បីចៀសវាងការគេចវេះណាមួយចំពោះការចាក់វ៉ាក់សាំង ហើយការគេចវេះនេះវាមិនត្រឹមតែបំផ្លាញជីវិតរបស់ពួកគាត់ប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបានចូលរួមបំផ្លាញជីវិតអ្នក ដទៃនៅតាមស្ថាប័នដែលខ្លួនធ្វើការក្នុងករណីដែលមានការខកខានដោយចេតនាមិនបានចាក់វ៉ាក់សាំងគឺយើងមិនគប្បីអញ្ជើញពួកគាត់មកធ្វើការនោះទេ ។សូម្បីតែមន្ត្រីរាជ ការត្រូវជ្រើសរើសថ្មី មន្ត្រីជាប់កិច្ចសន្យាត្រូវជ្រើសរើសថ្មី ត្រូវតែមានលក្ខខ័ណ្ឌមួយតម្រូវជាចាំបាច់គឺត្រូវបានចាក់វ៉ាក់សាំងរួចហើយទើបអនុញ្ញាតឲ្យជ្រើសរើសចូលក្រប ខ័ណ្ឌឬប្រលងចូលក្របខណ្ឌ បើមិនដូច្នោះទេវ៉ាក់សាំងដែលយើងចាក់រាប់លានដូសដែលគ្រោងចាក់ក្នុងរង្វង់១០ ទៅ ១៣ លាននាក់នឹងក្លាយទៅជាអត់ន័យដោយសារតែ មនុស្សមួយចំនួនមិនទទួលយកវ៉ាក់សាំង ។ យើងសុខចិត្តឲ្យពួកគាត់នៅផ្ទះយើងសុខចិត្តឲ្យពួកគាត់ចាកចេញពីការងារ ហើយយើងសុខចិត្តជ្រើសរើសមន្ត្រីថ្មីឱ្យចូលធ្វើ ការជំនួសវិញ ។ ព្រោះបញ្ហានេះជាបញ្ហាសុខភាពសាធារណៈបញ្ហាស្ម័គ្រចិត្ត គឺជាបញ្ហាមួយហើយប៉ុន្តែយើងត្រូវគិតអំពីផលប្រយោជន៍រួមរបស់ជាតិ អំពីសុខភាពសាធា រណៈជាចាំបាច់ ។លើកលែងតែមួយគត់គឺគ្រូពេទ្យធ្វើការបញ្ជាក់ថាបុគ្គលនេះមិនអាចចាក់វ៉ាក់សាំងបានទេ ហើយការបញ្ជាក់នេះទៀតសោតចៀសវាងមានការឃុបឃិតរវាង គ្រូពេទ្យ ជាមួយនឹងអ្នកមិនចាក់វ៉ាក់សាំង ។ មន្ត្រីនៅថ្នាក់ខេត្តត្រូវមានការបញ្ជាក់ពីមន្ទីរសុខាភិបាលរបស់ខេត្ត ទើបអាចជឿជាក់បានថាខ្លួនមិនអាចចាក់បាក់សាំងបាន ជាសវាងមានការសុំគ្រលំមិនចាក់វ៉ាក់សាំង ។ ឯនៅទីក្រុងភ្នំពេញនេះក៏ដូចគ្នាដែរគឺគប្បីត្រូវមានការបញ្ជាក់ជាក់លាក់ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញបញ្ជាក់ជូនមន្ត្រី រាជការស៊ីវិលនៅថ្នាក់ជាតិ ទាំងស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និង ស្ថាប័នផ្សេងទៀតដូចជាក្រុមប្រឹក្សាធម្មនុញ្ញ គណៈកម្មការជាតិរៀបចំការបោះឆ្នោត អង្គភាព ប្រឆាំងអំពើពុករលួយ អគ្គសវនកម្មជាតិ ក្រសួងព្រះបរមរាជវាំង ផងដែរត្រូវមានការបញ្ជាក់ ។ គ្មានការឃុបខិតណាមួយបញ្ជាក់ចេញពីគ្រូពេទ្យណាម្នាក់បានទេ ។នៅពេល ខាងមុខយើងគិតគូថាក្រៅពីការបញ្ជាក់ពីការចាក់វ៉ាក់សាំងយើងអាចមានផ្លាកសញ្ញាបញ្ជាក់អំពីអ្នកដែលបានចាក់វ៉ាក់សាំងក្នុងកន្លែងធ្វើការនីមួយៗចេញដោយក្រសួងសាមី នោះតែម្ដងដើម្បីបញ្ជាក់ថាបុគ្គលនេះត្រូវបានចាក់វ៉ាក់សាំង បុគ្គលនោះមិនទាន់បានចាក់វ៉ាក់សាំង ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ចាក់ថាបញ្ហាដែលសម្តេចចង់និយាយនេះមិនមែនជាការរើសអើងរវាងអ្នកចាក់វ៉ាក់សាំង និង អ្នកមិនបានចាក់វ៉ាក់សាំងនោះទេ ។ ក៏ប៉ុន្តែ អ្វីដែលសម្តេចចង់និយាយនេះគឺសំដៅឱ្យទាំងអស់គ្នារួមចំណែកក្នុងការទប់ស្កាត់កូវីដ19 ។ ហើយមិនត្រូវឲ្យអ្នកណាមួយត្រូវអន្តរាយខ្លួនដោយយើងមិនបានធ្វើការដាស់ តឿននោះទេ ។ យើងគ្មានការចាំបាច់ធ្វើការរើសអើងរវាងគ្នានឹងគ្នាទេ ក៏ប៉ុន្តែការរើសអើងរបស់យើងធ្វើចំពោះតែបុគ្គលដែលរើសអើងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ មិន ព្រមចាក់វ៉ាក់សាំងតែប៉ុណ្ណោះ ដូចនេះបានន័យថាយើងរើសអើងជាមួយកូវីដ១៩ ឯណោះទៅវិញទេ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់សារជាថ្មីថានេះមិនមែនជាការជំរុញការរើសអើងសម្រាប់ការចាក់បាក់សាំងនោះទេ តែនេះគឺជាការដាស់តឿនដើម្បីការពារខ្លួនពីជំងឺ កូវីដ១៩ សម្លាប់ខ្លួនផង និងសម្លាប់អង្គភាពដែលត្រូវធ្វើការផង ក្នុងករណីដែលមានការគេចវេសច្បាស់ណាស់ថាការកិច្ចនោះនិងកិច្ចក្រសួងរហូតដែលមិនអាចចូលក្រសួង វិញបាន ហើយរដ្ឋមន្ត្រីនីមួយៗត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រ្តី ហើយត្រូវរាយការណ៍ទៅក្រសួងមុខងារសាធារណៈ ។ សូមក្រសួងមុខងារសាធារណៈធ្វើការ បូកសរុបចំនួនមន្ត្រីដែលបានធ្វើការចាក់វ៉ាក់សាំងរួចហើយជូនមកនាយករដ្ឋមន្ត្រីដើម្បីគ្រប់គ្រងជាព័ត៌មានសម្រាប់ការធ្វើជំរឿនទៅលើបច្ចុប្បន្នភាពដើម្បីស្វែងរកវ៉ាក់សាំងធ្វើការចាក់បន្តទៀតនៅពេលក្រោយ ។ សម្តេចបន្តជាចុងក្រោយថាៈសូមចូលរួមទាំងអស់គ្នាទទួលយកវ៉ាក់សាំងព្រោះវាមិនមែនជាថ្នាំពុលនោះទេវាគឺជាផ្នែកមួយនៃការការពារ ខ្លួនរបស់យើងហើយជាផ្នែកមួយនៃការការពារនូវស្ថាប័ននិងសង្គមជាតិរបស់យើងផងដែរហើយចុងក្រោយវានឹងការពារឆ្នាំងបាយរបស់យើងតែម្ដង ៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3038 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
85226 នាក់
ខែនេះ :
393377 នាក់
3 ខែនេះ :
1093989 នាក់
សរុប :
4283208 នាក់