ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
រុស្ស៊ី៖ ការព្រមានដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា អាចជាឆ្នួនបញ្ឆេះឲ្យកើតសង្រ្គាមស៊ីវិល
Wed,07 April 2021 (Time 08:30 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 15នាក់)


ក្រសួងការបរទេសរបស់រុស្ស៊ី លើកឡើងថា ការប្រើវិធានការទណ្ឌកម្មដើម្បីជាឧប្បករណ៍ដាក់សម្ពាធលើមីយ៉ាន់ម៉ា រាប់ជារឿងដែលគ្មានប្រយោជន៍ នឹងគ្រោះថ្នាក់ណាស់ ដោយសារអាចធ្វើឲ្យមីយ៉ាន់ម៉ា កើតសង្រ្គាមស៊ីវិល នៅពេលពលរដ្ឋមីយ៉ាន់ម៉ា បែងចែកបក្ខ ពួក។
ការយល់ឃើញខាងលើ កើតឡើងក្រោយប្រទេសលោកខាងលិច បានចេញមកព្រមានកងទព័មីយ៉ាន់ម៉ាយ៉ាងខ្លាំង នឹងមានការដាក់ទណ្ឌកម្មតាមកជាមួយ ក្រោយកងទព័មីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចពីរដ្ឋាភិបាលដែលមកពីការបោះឆ្នោត កាលពីថ្ងៃទី១កុម្ភៈ។រដ្ឋាភិបាលរុស្ស៊ី ធ្លាប់ចេញមកសម្ដែងនូវការព្រួយបារម្ភ ជាមួយការដែកកងកម្លាំងរក្សាសន្តិសុខរបស់មីយ៉ាន់ម៉ា បានសម្លាប់ប្រជាជនរាប់រយនាក់ទៅហើយ យ៉ាងណាក៏ល្អ រដ្ឋលេខាធិការក្រសួងការពារជាតិរបស់រុស្ស៊ី បានជួបជាមួយនាយឧត្តមសេនីយ៍ មីន អងឡាយ មេគណៈរដ្ឋប្រហារ នឹងជាអគ្គមេបញ្ជារការកងទព័មីយ៉ាន់ម៉ា កាលពីខែកន្លងទៅ បង្ករឲ្យកើតមានសម្លេងរិះគន់យ៉ាងធ្ងន់ថា រុស្ស៊ីគាំទ្ររដ្ឋាភិបាលយោធា។សូមជំរាបថា កងទព័មីយ៉ាន់ម៉ា ព្យាយាមហ្នឹងទប់ស្កាត់បាតុកម្មប្រឆាំងរដ្ឋាភិបាលយោធា ដោយបានបញ្ជារបិទសញ្ញាអ៊ីនធឺរណិត នឹងចេញដីកាចាប់អ្នកដែលរិះគន់រដ្ឋាភិបាលយោធា ឆ្លងតាមប្រពន្ធ័អនឡាញ ខណៈដែលការប្រមូលផ្ដុំធ្វើបាតុកម្មទ្រង់ទ្រាយធំនោះ ដំណើរការកាន់តែលំបាកខ្លាំងឡើង ដោយសារត្រូវបង្រ្កាបដោយកងកម្លាំងសន្តិសុខ។យ៉ាងណាក៏ដោយ បើទោះជាប្រឈមជាមួយការបង្រ្កាប ប្រជាជនមីយ៉ាន់ម៉ា នៅតែប្រឆាំងការបង្ករដ្ឋប្រហារ ក៏នៅតែអាចចេញមកដើរជាក្បួនបាតុកម្មរាល់ថ្ងៃ ក្នុងខេត្តផ្សេងៗ ទូទាំងប្រទេស ដោយប្រើវិធីរៀបចំការប្រមូលផ្ដុំបែបកងចោរ ដែលជាការប្រមូលផ្ដុំបាតុកម្មខ្នាតតូចៗ នឹងបំបែកខ្លួនយ៉ាងឆាប់រហ័ស មុនហ្នឹងកងកម្លាំងរក្សាសន្តិសុខបង្រ្កាប៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2807 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
84995 នាក់
ខែនេះ :
393146 នាក់
3 ខែនេះ :
1093758 នាក់
សរុប :
4282977 នាក់