ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
"លោកគីម"ទទួលស្គាល់កូរ៉េខាងជើង ពេលនេះស្ថានការណ៍ត្រដាបត្រដួសបំផុត
Thu,08 April 2021 (Time 07:31 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 8នាក់)


លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ថ្លែងទទួលស្គាល់ នៅក្នុងទីប្រជុំនយោបាយបក្សរដ្ឋាភិបាល ថា ប្រទេសកំពង់ប្រឈមជាមួយស្ថានការណ៍"អាក្រក់បំផុត"ដូចដែលធ្លាប់មានមក។អ្នកសារព័ត៍មានAP រាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៧មេសា ថា គីម ជុងអ៊ុន មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ថ្លែងក្នុងពិធីបើកកិច្ចប្រជុំលេខាធិការអង្គការលំដាប់ក្រីក្ររបស់បក្សពលករ ឬរដ្ឋាភិបាលកូរ៉េខាងជើង នាទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ៍ទី៦មេសា ថា កូរ៉េខាងជើងកំពង់ប្រឈមស្ថានការណ៍អាក្រក់បំផុត។អ្នកជុំនាញថ្លែងថា គីមកំពង់ប្រឈមជាមួយអំឡុងពេលទុក្ខលំបាកបំផុត ខណៈដែលជិតដល់ថ្ងៃគម្រប់ដោយការបិទប្រទេស ដើម្បីការពារការរាត្បាតរបស់កូវិដ-១៩ បង្ករឲ្យប៉ះពាល់ធ្ងន់ធ្ងរថែមទៀតដល់សេដ្ឋកិច្ចរបស់ប្រទេស ដែលនូវក្នុងសភាវៈដុនដាបបំផុត ពីការដឹកនាំ ចាត់ចែងខុសឆ្គងរាប់ទស្សវត្តមកហើយ នឹងផលប៉ះពាល់ពីទណ្ឌកម្មរបស់អន្តរជាតិ នាំដោយសហរដ្ឋ ដែលដាក់ទោសគ្រោងការអាវុធនុយគ្លេអ៊ែររបស់ព្យុងយ៉ាង។ទីភ្នាក់ងារសារព័ត៍មានកណ្ដាលកូរ៉េ(KCNA)របស់រដ្ឋាភិបាលកូរ៉េខាងជើង រាយការណ៍ថា គីមថ្លែង ក្នុងពេលមួយថា ការកែសម្រួលមាត្រដ្ឋាននៃការរស់នៅ បើទោះក្នុងពេលដែលស្ថានការណ៍អាក្រក់បំផុត ដូចដែលធ្លាប់មានមក ដែលរដ្ឋាភិបាលត្រូវយកឈ្នះឧបសគ្គ័ច្រើនសន្ធឹកសន្ធាប់ ដោយមិនធ្លាប់កើតមានពីមុន អាស្រ័យទៅលើតួរនាទីរបស់សមាជិកគ្រប់គ្នា របស់អង្គការលំដាប់ក្រីក្ររបស់បក្សពលករ។គីម អំពាវនាវឲ្យសមាជិកបក្ស ដំណើរការតាមបន្ទាត់នយោបាយ ពីមហាសន្និបាតបក្សពលករ កាលពីខែមករាកន្លងមក ដែលគាត់ប្រកាសថាហ្នឹងបន្តបង្កើនសមត្ថភាពនុយគ្លេអ៊ែរ ដើម្បីការការពារ ក្នុងស្ថានភាពការដាក់សម្ពាធ៍របស់សហរដ្ឋ រួមទាំងតាមផែនអភិវឌ្ឍន៍ប្រទេសរយះ៥ឆ្នាំ ច្បាប់ថ្មី។កិច្ចប្រជុំកាលពីថ្ងៃអង្គារ៍ គីម នូវបានថ្លែងរិះគន់"ការធ្វេសប្រហែស"ដែលមិនបញ្ជាក់ របស់អង្គការលំដាប់ក្រីក្ររបស់បក្សពលករ ដែលគួរតែដោះស្រាយឲ្យត្រឹមត្រូវភ្លាមៗ ដើម្បីធានាដល់ការអភិវឌ្ឍន៍បក្ស ឲ្យបានរលូននឹងចីរកាល ៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3002 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
85190 នាក់
ខែនេះ :
393341 នាក់
3 ខែនេះ :
1093953 នាក់
សរុប :
4283172 នាក់