ថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ចាប់ស្នងការរងនគរបាលខេត្តកំពតម្នាក់ និងបក្ខពួក២នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបានជិត២គីឡូក្រាម!
Thu,08 April 2021 (Time 08:24 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 7នាក់)


ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា មន្ទីរប្រឆាំងបទល្មើស គ្រឿងញៀនរាជធានីភ្នំពេញ ឃាត់ខ្លួន ស្នងការរងខេត្តកំពតម្នាក់និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទល្មើសគ្រឿងញៀន កាលពីយប់ថ្ងៃទី០៦ ខែមេសាឆ្នាំ២០២១ វេលាម៉ោង០៩និង០០នាទី នៅចំណុចចំណតរថយន្តផ្សារខាលែនឌែល ម៉ល (បឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ឈ្មោះ អ៊ឹ ឈួន ភេទប្រុស អាយុ៥១ឆ្នាំ ជាស្នងការងខេត្តកំពត ទី២ឈ្មោះ កែវ ទិត្យមេសា ភេទប្រុសអាយុ២១ឆ្នាំ ទី៣ឈ្មោះ ហុងគា ភេទប្រុសអាយ៦១ឆ្នាំ។

ក្រោយជាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញឆែកឆេរ និងដកហូតបានសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ១៧៣៨.៣៣ក្រាម (ជិត២គីឡូ)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ នាំខ្លួនយកមកសាកសួរបន្តនិងក៏សាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការបន្តរទៅតាមនីតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

"ចិន"ទទួលស្គាល់ហើយ!វ៉ាក់សាំងកូវិដ-១៩របស់ខ្លួន មានប្រសិទ្ធភាពទាប (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

កងទព័ភូមា សម្លាប់ក្រុមបាតុករជាង៨០នាក់នៅព្រះគោ រួចលើកបោះចូលក្នុងឡានទាហាន ដឹកចេញទៅ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អង្គការសុខភាពពិភពលោក ព្រមានពីគ្រោះមហន្តរាយដែលនឹងកើតឡើង លុះត្រាណាតែពលរដ្ឋទាំងអស់គ្នា ចូលរួមសកម្មភាពប្រកបដោយទំនួលខុសត្រូវ ក្នុងអំឡុង ពេលពិធីបុណ្យចូលឆ្នាំខ្មែរនេះនិងបន្តទៅ មុខទៀត (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌូនេស៊ី មនុស្សស្លាប់ដោយសារការរញ្ជួយផែនដី៧នាក់ ផ្ទះសម្បែង អាគារបាក់រលំរាប់រយខ្នង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ឥណ្ឌាស្រែក នាវាចម្បាំងសហរដ្ឋឆ្លងកាត់ដែនទឹករបស់ខ្លួន ដោយមិនបានទទួលការអនុញ្ញាត (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2251 នាក់
ម្សិលមិញ :
45052 នាក់
សប្តាហ៍នេះ :
84439 នាក់
ខែនេះ :
392590 នាក់
3 ខែនេះ :
1093202 នាក់
សរុប :
4282421 នាក់